Thursday, March 3, 2022

អ្នកស្ម័គ្រចិត្តចូលធ្វើ «កងទ័ព Hacker» អ៊ុយក្រែន​កើន​ដល់ ២៦មុឺននាក់ប្រឆាំងរុស្ស៊ី


គិតមកទល់ថ្ងៃនេះចំនួន​អ្នកស្ម័គ្រចិត្តចូលរួមជា​IT​Army​ឬ​Cyber​Army​មានចំនួន​២៦០​០០០​នាក់ចូលប្រឡូកក្នុងសង្រ្គាម​Cyber​Attack​ជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី​។

រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានបារាំង​AFP​ដែលបញ្ចេញនូវទិន្នន័យដ៏សំខាន់​មួយ​នេះ​បានបញ្ជាក់បន្ថែមទៀតថា​ពួកគេទាំងនោះសុទ្ធតែអ្នកជំនាញនិងមានទេពកោសល្យផ្នែក​Cyber​។​តួលេខទាំងនោះមកពីគ្រប់បណ្ដាប្រទេសជុំវិញពិភពលោក​និងជាអ្នកជំនាញអ៊ុយក្រែនមួយចំនួនធំដែរ។

ក្រោយការប្រកាសស្នើរសុំជំនួយពីជារដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែន​ចំនួននេះបាន​កើនឡើងយ៉ាងគំហុក។​លើសពីនេះពួកគេមានគោលដៅធំៗ​៣១​ត្រូវវាយប្រហារក្នុងនោះមានគោលដៅ១០​វាយប្រហារជោគជ័យដូចជា៖​ប្រព័ន្ធក្រុមហ៊ុនផ្គត់ផ្គង់​ប្រេងដ៏ធំរបស់​រុស្ស៊ី​Gazprom,​ប្រព័ន្ធធនាគារ,​គេហទំព័រភ្នាក់ងារសម្ងាត់នានា​និងក្រុមហ៊ុន​ISP​ផ្តល់សេវាកម្មអ៊ឺនធើណិតជាច្រើននៅ​រុស្ស៊ី​ជាដើម។​លើសពីនេះទៀតគេរកឃើញថា​វិបសាយចំនួន​១៥០០​ទាក់ទងនឹងរដ្ឋាភិបាលរុស្ស៊ី-បេឡារុស​ក៏ត្រូវបានរំខានដែរ៕




0 comments:

Post a Comment