គិតមកទល់ថ្ងៃនេះចំនួនអ្នកស្ម័គ្រចិត្តចូលរួមជាITArmyឬCyberArmyមានចំនួន២៦០០០០នាក់ចូលប្រឡូកក្នុងសង្រ្គាមCyberAttackជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានបារាំងAFPដែលបញ្ចេញនូវទិន្នន័យដ៏សំខាន់មួយនេះបានបញ្ជាក់បន្ថែមទៀតថាពួកគេទាំងនោះសុទ្ធតែអ្នកជំនាញនិងមានទេពកោសល្យផ្នែកCyber។តួលេខទាំងនោះមកពីគ្រប់បណ្ដាប្រទេសជុំវិញពិភពលោកនិងជាអ្នកជំនាញអ៊ុយក្រែនមួយចំនួនធំដែរ។
ក្រោយការប្រកាសស្នើរសុំជំនួយពីជារដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឌីជីថលអ៊ុយក្រែនចំនួននេះបានកើនឡើងយ៉ាងគំហុក។លើសពីនេះពួកគេមានគោលដៅធំៗ៣១ត្រូវវាយប្រហារក្នុងនោះមានគោលដៅ១០វាយប្រហារជោគជ័យដូចជា៖ប្រព័ន្ធក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏ធំរបស់រុស្ស៊ីGazprom,ប្រព័ន្ធធនាគារ,គេហទំព័រភ្នាក់ងារសម្ងាត់នានានិងក្រុមហ៊ុនISPផ្តល់សេវាកម្មអ៊ឺនធើណិតជាច្រើននៅរុស្ស៊ីជាដើម។លើសពីនេះទៀតគេរកឃើញថាវិបសាយចំនួន១៥០០ទាក់ទងនឹងរដ្ឋាភិបាលរុស្ស៊ី-បេឡារុសក៏ត្រូវបានរំខានដែរ៕