Welcome to my Blossom Blog :) You can read and download some documents free from this blog. Please enjoy!! Sharing is caring.
ផ្លែឈើទាំងនេះសម្យូរដោយខូឡាំជែនសម្រាប់បង្កើនសម្រស់ណាស់។
១. ផ្លែក្រូច
ផ្លែឈើទាំងនេះ សម្បូរដោយវីតាមីន C ដែលមានមុខងារសំខាន់ជួយផលិតខូឡាជែន ។ លើសពីនេះ វាក៏ផ្ទុកដោយវីតាមីន B6 ប៉ូតាស្យូម ម៉ាញ៉េស្យូម Fiber ដែលជួយប្រព័ន្ធភាពស៊ាំរឹងមាំ បំបាត់អាការៈឈឺក្បាលបានថែមទៀត។ ផ្លែឈើប្រភេទនេះ ជួយធ្វើឲ្យស្បែកទន់ បង្កើនខូឡែន ពន្យារភាពចាស់ផងដែរ។
២. ស្រ្តបឺរី
ផ្លែឈើនេះក៏សម្បូរដោយវីតាមីន C ដែលដើរសំខាន់ជួយស្បែកឲ្យភ្លឺថ្លា តឹងណែន និងប្រឆាំងភាពចាស់។ ស្រ្តបឺរីក៏សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីត Alpha-hydroxyl ដែលជួយជម្រុះកោសការងាប់ៗចោល បង្កើនកោសិកាថ្មី។
៣. ផ្លែទទឹម
ជាផ្លែឈើដែលសម្បូរដោយជីវជាតិជួយទប់ស្កាត់ភាពចាស់ ហើយក្រៅពីនោះក៏សម្បូរដោយវីតាមីន C សារធាតុលីកូពីន អុកស៊ីតកម្ម ដែលការពាររាងកាយពីព្រះអាទិត្យ និងជួយបង្កើតខូឡាជែនផងដែរ។
៤. ប៉េងប៉ោះ
ផ្លែឈើនេះក៏សម្បូរដោយវីតាមីន C រួមទាំងសារធាតុលីកូពីនដែលជួយពន្យារភាពចាស់ និងជម្រុញរាងកាយឲ្យផលិតខូឡាជែន។ ទទួលទានប៉េងប៉ោះរាល់ថ្ងៃ នឹងជួយការពារស្បែកឲ្យនៅក្មេងខ្ចី។
៥. ប្លែបឺរ
វាត្រូវបានគេចាត់ទុកជាផ្លែឈើវេទមន្តដែលជួយសម្រកគីឡូ និងទប់ស្កាត់ភាពចាស់។ វីតាមីន A រួមទាំងcarotene ជួយសម្រស់ស្បែកឲ្យស្រស់ស្អាត រក្សាសម្រស់ឲ្យស្រស់ស្អាត ទន់រលោង ទប់ស្កាត់ភាពចាស់។ លើសពីនេះ វាក៏មានសមត្ថភាពជម្រុះកោសិការចាស់ៗ ធ្វើឲ្យស្បែកមើលទៅភ្លឺថ្លា សុខភាពល្អ។ ការ៉ូទីនជួយរាំរាំងការបំផ្លាញពីកាំរស្មីពន្លឺព្រះអាទិត្យ ប្រឆាំងមិនឲ្យស្បែកកើតមហារីក។
៦. ផ្លែចេក
ផ្លែឈើដ៏ពេញនិយមបំផុតមួយនេះ សម្បូរដោយវីតាមីន B, A , C , E និងអាស៊ីតអាមីណូដែលជួយចិញ្ចឹមដល់ស្បែក រក្សាភាពតឹងណែន បង្កើតខូឡាជែនក្នុងរាងកាយ ទប់ស្កាត់ភាពជ្រួញ និងប្រឆាំងភាពចាស់។
៧ ផ្លែប៉ោមផ្លែឈើមួយប្រភេទនេះមិនគួរមើលរំលងទេ ព្រោះសម្បូរដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមដែលជួយរក្សាសំណើមនិងការពារភាពចាស់មុនអាយុ។ ញ៉ាំផ្លែប៉ោមរាល់ថ្ងៃនឹងជួយឲ្យស្បែកទន់រលោង និងភ្លឺថ្លា៕
0 comments:
Post a Comment