មនុស្សនៅលើពិភពលោកមានការគិតរៀងៗខ្លួន ខុសគ្នាតាមបែបផែននៃការគិតផ្សេងគ្នា ។ ដូច្នេះហើយ ការប្រពឹត្តរាល់សកម្មភាពមនុស្សក៏មិនដូចគ្នាដែរ ។ ការគិត ឬគំនិត អាចធ្វើអោយមនុស្សខ្លះជោគជ័យ បរាជ័យ រីករាយ បាក់ទឹកចិត្ត ឬគិតខ្លី ។ ហេតុនេះហើយដើម្បីកុំអោយមនុស្សបាក់ទឹកចិត្ត ពិបាកចិត្ត ឬគិតខ្លី ទាមទារអោយមនុស្សម្នាក់ៗមានការគិតពិចារណាអោយល្អិតល្អន់ ដោយឈរលើគោលការណ៍សុទិដ្ឋិនិយម ក្របកដោយភាពវិជ្ជមាន ។
ការគិតវិជ្ជមាន ធ្វើអោយយើងជោគជ័យ ។ ជាការពិត នៅពេលយើងមានការគិតវិជ្ជាមាន យើងនឹងអាចបំពេញការងារអ្វីមួយប្រកបដោយថាមពលខ្លាំងក្លា ពោរពេញដោយទឹកចិត្ត ចង់សម្រេចការងារនោះអោយបានល្អ នោះ យើងនឹងព្យាយាមអោយអស់ពីកម្លាំងកាយចិត្ត ។
ការគិតវិជ្ជមាន ជាជោគជ័យទី១ មុនចូលសមរភូមិ ។ នៅពេលយើងជួបការងារលំបាកៗ បញ្ហាស្មុគស្មាញ យើងតែងស្ត្រេសនិងខ្ចិលក្នុងការរកដំណោះស្រាយ តែបើយើងចាត់ទុកវាថា ជាការងារងាយស្រួល យើងអាចធ្វើវា យើងប្រាកដជាអាចបំពេញវាបាន នោះយើងនឹងព្យាយាមរកដំណោះស្រាយទាល់តែចេញ ប្រសិនបើយើងគិតថា ការងារនោះពិបាក ធ្វើមិនកើត ធ្វើមិនបានទេ នោះយើងនឹងខ្ចិលរកដំណោះស្រាយ ការងារយើងប្រាកដជាមិនអាចជោគជ័យឡើយ ។
……………………………………………………………….
ការគិតវិជ្ជមាន ជាថាមពលនៃកម្លាំងចិត្តខាងក្នុងដ៏អស្ចារ្យ ។
_________________________________________________
From me #lin